សេវាកម្មយើងខ្ញុំ

ការរចនាផ្ទឺខាងក្នុង

បំភ្លេចចោលនូវការរចនាបែបចាស់ៗពួកយើងបានសំរិទ្ធសំរាំងនាំយកគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់និងផលិតផលម៉ាកល្បីដែលជាគ្រឿងសង្ហារឹមសុទ្ធ១០០%មកពីប្រទេសអ៊ីតាលី។ នៅពេលដែលលោកអ្នកចាប់ផ្តើមគំរោងជាមួយយើងខ្ញុំ លោកអ្នកមិនត្រឺមតែទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់មកពីប្រទេសអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវគំនិតឆ្នៃប្រឌិតនៃការរចនាបែបបច្ចេកវិទ្យាសម័យទំនើប។

គ្រឿងសង្ហាររឹមសុទ្ធមកពីអ៊ីតាលី

ផលិតផលដែលបង្កើត និងឌីហ្សាញឡើងដោយប្រទេសអីុតាលីគឺមានល្បីល្បាញទៅលើគុណភាពនៃវត្ថុធាតុដើម និងការយកចិត្តទុកដាក់សំរាប់ការបង្កើតពួកវាឡើង។ ការបង្កើតឡើងទាំងនេះគឺកើតចេញពីចំនូលចិត្តពីបេះដូង ហើយវាបានជ្រាបចូលទៅក្នុងវត្ថុទាំងនោះដែលបន្សល់នូវភាពឥតខ្ចោះមកអោយយើង។ ដោយសារតែក្រុមហ៊ុនភាគច្រើនជាក្រុមហ៊ុនឯកជន និងឬអាជីវកម្មបែបគ្រួសារបានធ្វើអោយដំណើរការផលិតមានភាពរលូនជាងប្រទេសណាៗទាំងអស់លើពិភពលោក។ ឥទ្ធិពលមួយទៀតនោះគឺ វត្ថុធាតុដើមដែលមានគុណភាពនិងការរចនាម៉ូដមានលក្ខណៈសាមញ្ញនឹងមិនហួសសម័យកាលរបស់វាឡើយ។

ហេតុផលជ្រើសរើសយើងខ្ញុំសំរាប់គំរោងរបស់អ្នក

ជំនាញតុបតែងលម្អ (ផ្នែកខាងក្នុង)

សិប្បករនិងហត្ថករពួកយើង នឹងសហការគ្នាលះបង់ទាំងពេលវេលានិងកំលាំង ដោយយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវដើម្បីធ្វើអោយការងារទទួលបានភាពឥតខ្ចោះនិងរលូន។ ការយកចិត្តទុកដាក់ដើម្បីធ្វើអោយមានភាពឥតខ្ចោះ នេះគឺបានន័យថាពួកយើង នឹងធ្វើអោយផ្ទះរបស់លោកអ្នកទទួលបាននូវគុណភាពមួយដែលអាចមានអាយុរហូតដល់ជំនាន់កូនចៅរបស់អ្នក។ ពួកយើងមានជំនាញក្នុងការធ្វើកិច្ចសន្យាលើគំរោងទាំងនេះ ហើយនឹងរីករាយគ្រប់ពេលវេលាដើម្បីធ្វើការជាមួយអ្នកជំនាញអាជីព ក្នុងការផ្តល់នូវសម្ភារច្នៃប្រឌិត គ្រឿងសង្ហារឹម និងការសម្រួលផ្នែកឌីហ្សាញ ដើម្បីសម្រេចនូវលទ្ធផលល្អប្រសើរ និងមានគុណភាពពិតៗ។

ការពិគ្រោះប្រឹក្សាឥតគិតថ្លៃ

ពី Casa Italia Design ពួកយើងនឹងព្យាយាមក្នុងការសិក្សាស្វែងយល់ដើម្បីអាចឈានទៅដល់តំរូវការរបស់អ្នក ជាមួយហ្នឹងការរចនាយ៉ាងស្រស់ស្អាតបំផុតដែលបំពាក់ទៅដោយគ្រឿងសង្ហារឹមយ៉ាងស្រស់ស្អាត ដែលនាំចូលពីក្រុមហ៊ុនល្បីឈ្មោះ នៃប្រទេសអីតាលី។ សូមទំនាក់ទំនងពួកយើងដើម្បីជ្រាបនូវសំនួរចំលើយ ក៏ដូចជាអនុញ្ញាតិអោយពួកយើងបានណែនាំលោកអ្នកនូវរចនាបទនៃប្រទេសអីតាលី។ ការរចនានេះគឺជាមូលដ្ឋាន ដើម្បីអាចបង្កើតអោយបរិយាកាសកន្លែងការងារ មានផាសុខភាពដោយបំពេញទៅតាមតំរូវការរបស់អតិថិជន។ នេះជាអ្វីដែល Casa Italia Design នឹងរីករាយការសហការណ៍ជាមួយក្រុមហ៊ុនស្ថាបត្យកម្មនិងរចនាផ្ទៃខាងក្នុង។

សារ:សំខាន់នៃការឌីហ្សាញ

ទម្រង់និងសណ្ឋានរបស់ការឌីហ្សាញដែលមានភាពសាមញ្ញគឺវាបានធ្វើអោយមានភាព ពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះក្នុងការលម្អ ដែលសមទៅតាមផ្ទះ សណ្ឋាគារ និងវីឡា នាសម័យទំនើប។ គ្រឿងសង្ហារឹមដែលមានមាឌតូចល្មម ដែលជាការរចនារបស់ប្រទេសអីតាលី នឹងធ្វើអោយម្ចាស់គេហដ្ឋានអាចបញ្ចេញនូវភាពទាក់ទាញតាមរយ:ការបន្ថែម គ្រឿងសិល្ប: ឬគ្រឿងតុបតែង ឬក៏ពណ៌ជាដើម។ ជួនកាលការខ្វះខាតតែបន្តិចបន្តួចនឹងធ្វើអោយបះពាល់ដល់ការរចនាទាំងមូល ប៉ុន្តែវាបែរជាមានភាពងាយស្រួលទៅវិញក្នុងការកែលម្អ។ សូមកំុគិតថាការឌីហ្សាញសាមញ្ញៗរបស់ប្រទេសអីុតាលី មើលយូរទៅគួរអោយធុញ ដោយសាររាងដែលមានភាពមិនជាក់លាក់ ការបញ្ចូលលាយលំគ្នានូវគ្រឿងតុបតែង ឬក៏ពណ៌ក៏ដោយ ប៉ុន្តែត្រូវចាំថាអ្នកជំនាញឌីហ្សាញដូចពួកយើងមានវិធីកែឆ្នៃគ្រប់បែបយ៉ាងទាំងអស់។

ការធានានូវគុណភាព

ការងាររបស់ពួកយើងទាំងអស់មានដូចជា សម្ភារ: ការរចនា ការសាងសង់ ការរៀបចំ ការដំឡើង នឹងត្រូវបានធានានូវស្តង់ដារអន្តរជាតិដោយការបញ្ជាក់ពីអន្តរជាតិដែលជារបស់ដើមពីប្រទេសអីុតាលីមួយរយភាគរយ។ គោលដៅរបស់ CASA ITALIA DESIGN គឺដើម្បីផ្តល់សេវាដែលមានគុណភាព និងតាមតម្រូវការរបស់អតិថិជនរបស់យើងដោយការផ្តល់ជូននូវដំណោះស្រាយ mobile high-end នូវតម្លៃសមរម្យរាល់នៅគម្រោងគ្រប់ទំហំ មានដូចជា សណ្ឋាគារ ខុនដូរ ផ្ទះវីឡា ការិយាល័យ រមនីយដ្ឋាន វាលយន្តហោះឬនាវា ឯកជន។ ជំនាញនិងវិជ្ជាជីវ:របស់យើងគឺត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីនាំមកនូវការ ឌីហ្សាញ បែបទំនើបទាន់សម័យនិងប្រពៃណីរបស់ប្រទេសអីុតាលី។ CASA ITALIA DESIGN គឺជាជម្រើសដ៏ល្អមួយដែលមានការរចនាទៅតាមសិល្បៈហត្ថកម្ម និងប្រពៃណីរបស់ប្រទេសអីុតាលី ដែលយើងបាននាំចូលដោយផ្ទាល់នូវគ្រឿងសង្ហារឹមម៉ាកល្បីៗក្នុងពិភពលោក។

អតិថិជនដែលពេញចិត្តសេវាកម្មរបស់យើងខ្ញុំ

We are honored by the partnership we have with Sangiorgio furniture represented by Casa Italia Design. In addition to quality, the design and rendering service we have facilitated us a lot to achieve our goals and give our customers added value maximizing interior space and giving them a quality' excellent product from all points of view. Thank you.

Penthouse Residence - Phnom Penh

Good Service and nice project..

Jack